ទំពរ័ដើម

ប្រសាសន៏របស់នាយក

នាយកសាលា ទឹម ភីរិទ្ធ

ខ្ញុំបាទ ឈ្មោះទឹម ភីរិទ្ធ ជានាយកអនុវិទ្យាល័យជីវិត​ ខ្ញុំបាទបានបម្រើការងារនៅទីនេះរយ:ពេលដប់ឆ្នាំមកហើយ ​ ចំពោះខ្នួនខ្ញុំផ្ទាល់ ពេលខ្លះខ្ញុំមានអារម្មណ៏ថាជាមោទនភាពដោយបានចូលរួមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព និងមានភាពសប្បាយរីករាយជាមួយសិស្សានុសិស្សដោយពួកគេតែងតែផ្ដល់ស្នាមញញឹមមកកាន់យើងទាំងអស់គ្នា(លោកគ្រូ អ្នកគ្រូ) តែពេលខ្លះខ្ញុំ ក៏ហាក់បីដូចជាមាអារម្មណ៏ហត់នឿយជាមួយការដោះស្រាយរាល់បញ្ហាដែលកើតមានឡើងជាមួយសិស្សានុសិស្សមួយចំនួនតូចផងដែរ ដែលពួកគេតែងបង្កបញ្ហាជាញឹកញាប់។ ប៉ុន្តែក្ដីរំភើបរីករាយ​ និង​ សេចក្ដីអំណរ របស់ខ្ញុំនៅតែមានដដែលក្នុងនាមជាកូនរបស់ព្រះអង្គ ខ្ញុំដឹងថាពន្លឺតែងតែមានគ្រប់ពេលវេលាសម្រាប់ខ្ញុំ ព្រោះថារាល់ពេលដែលមានបញ្ហាស្មុគស្មាញដែលមិនអាចដោះស្រាយបាន ព្រះអង្គតែងតែប្រទានប្រាជ្ញាសម្រាប់ខ្ញុំក្នុងការដោះស្រាយ ជាពិសេសមុនពេលដែលខ្ញុំមកទីនេះជីវិតខ្ញុំតែងជួបការលំបាកស្ទើរគ្រប់ពេលវេលា ប៉ុន្តែព្រះគុណរបស់ព្រះអង្គបានចាក់ពន្លឺដ៏ត្រចះត្រចង់សម្រាប់ខ្ញុំ​ និងបុគ្គលិកទាំងអស់ ហើយក៏ជាមោទនភាពដែលព្រះអង្គបានបញ្ជូនបេសកជនរបស់ព្រះអង្គមកបម្រើពន័្ធកិច្ចរបស់ព្រះអង្គនៅទីនេះដោយលោកបានលះបង់គ្រប់បែបយ៉ាង ឃ្លាតឆ្ងាយពីស្រុកកំណើត សាច់សារលោហិតជាទីស្រលាញ់​ មកកាន់ទឹកដីដ៏ថ្មីស្រឡាងសម្រាប់រូបលោក។ បើទោះបីជាយ៉ាងណាក្នុងនាមជាកូនស្ងួនភ្ងារបស់ព្រះអង្គលោកបានក្លាយទៅជាស្ថាបនិកមួយរូបដែលបានធ្វើឲ្យកន្លែងដ៏ស្ងាត់ជ្រងំមួយប្រែក្លាយទៅជាទីកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សដ៏មានគុណភាព និង ល្បីល្បាញទូទាំងក្រុងព្រះសីហនុ។ យើងខ្ញុំក៏មិនភ្លេចក្នុងការអរគុណចំពោះមាតា បិតា អាណាព្យាបាល ដែលបានបញ្ជូនកូនៗមកសិក្សានៅសាលាយើងខ្ញុះផងដែរ យើងខ្ញុំសូមសន្យាថានៅតែបន្តការខំប្រឹងប្រែង រឹះរកមធ្យោបាយ និងវិធីសាស្រ្តថ្មីៗសម្រាប់ការបណ្ដុះបណ្ដាលក្មេងៗទាំងអស់ឲ្យកាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាទីបញ្ចប់សូមព្រះអង្គប្រទានពរ និងគង្គជាមួយយើងខ្ញុំទាំងអស់គ្នាដោយក្ដីស្រឡាញ់របស់ផងទ្រង់។